Home អន្តរជាតិ

អន្តរជាតិ

ដឹង​ថ្ងៃ Apple បង្ហាញ​ទូរស័ព្ទ iPhone ស៊េរី​ចុងក្រោយ​ហើយ​

​ក្រុមហ៊ុន Apple បាន​ចែក​លិខិតអញ្ជើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ ខែសីហា​សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃទី​១០​កញ្ញា​នៅ​បរិវេណ Silicon Valley របស់ខ្លួន​ ដែល​ក្នុង​ព្រឹត្តិការណ៍​នោះ ​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញ iPhone ជំនាន់​ថ្មី​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ Apple បានបង្ហាញ​តិចតួច​ណាស់​អំពី​អ្វីដែល​ខ្លួន​គ្រោង​នឹង​បញ្ចេញ​នៅក្នុង​សាល Steve Jobs Theatre នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​ទីក្រុង Cupertino សូមរង់ចាំទស្សនាទាំងអស់គ្នាថានឹងមានអ្វីប្លែកកើតឡើងចំពោះព្រឹត្តិកាណ៍ដ៍វិសេសវិសាល ដែលអ្នកទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ។ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន Apple បានរៀបចំ​ព្រឹត្តិការណ៍​នានា​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ដើម្បី​បង្ហាញ​ទូរស័ព្ទ iPhone ស៊េរី​ថ្មី​មុន​រដូវ​កាល​ទិញ​ទំនិញ​នៃ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ណូអែល​។​ ​ការបង្ហាញ​ទូរស័ព្ទ...

ហុងកុង​ចាប់ខ្លួន​សកម្មជន​លេចធ្លោ​ពីរ​នាក់​មុន​មហា​បាតុកម្ម​ចុង​សប្តាហ៍​

​ខណៈពេលដែល​ក្រុមអ្នកតវ៉ា​គ្រោង​នឹងធ្វើ​បាតុកម្ម​នៅ​ចុង​សប្តាហ៍​នេះនោះ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​លេចធ្លោ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ដោយសារតែ​ពួកគេ​ផ្គើន​នឹង​ប៉ូលិស​។​ ​បាតុករ​គ្រោង​ធ្វើ​មហា​បាតុកម្ម​មួយ​ផ្សេងទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែលជា​ខួប​លើក​ទី​៥​នៃ​ការបដិសេធ​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​ការអំពាវនាវ​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត​នៅក្នុង​ទីក្រុង​ហុងកុង​។ ការសម្រេចចិត្ត​បែបនេះ​បានធ្វើ​ឲ្យ​ចលនា​ឆ័​ត្រ​ដែលមាន​រយៈពេល​៧៩​ថ្ងៃ​ចាប់កំណើត​ឡើង​ក្នុង​ឆ្នាំ​២០១៤​។​ ​យោងតាម​ការប្រកាសរ​បស់​គណបក្ស Demosisto បាន​ឲ្យ​ដឹងថា មេដឹកនាំ​ពីរ​នាក់​នៃ​ចលនា​នេះ​គឺ​លោក Joshua Wong និង​នាង Agnes Chow ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​។ ​គួរ​បញ្ជាក់ថា ការចាប់ខ្លួន​អ្នក​ទាំងពីរ​បានកើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ការឃាត់ខ្លួន​អ្នកធ្វើ​យុទ្ធនាការ​ឯករាជ្យ​ម្នាក់​នៅ​អាកាសយានដ្ឋាន​ក្រុង​ហុងកុង​៕ ​

ក្រុមហ៊ុន Qantas គ្រោង​ធ្វើតេស្ត​សាកល្បង​ជើងហោះហើរ​ដ៏​វែង​បំផុត​ក្នុង​ក្រុង​ស៊ីដនី​ទៅកាន់ New York និង​London

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ក្រុមហ៊ុន Qantas បាន​លើកឡើងថា នឹងធ្វើ​ការសាកល្បង​ជើងហោះហើរ​ផ្លូវ​ឆ្ងាយ​បំផុត​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ចេញពី​ទីក្រុង​ស៊ីដនី​ទៅកាន់​ក្រុង New York និង​ក្រុង​ឡុង​ដ៍ ដើម្បី​វាយតម្លៃ​សុខភាព​របស់​អ្នកបើក​យន្តហោះ និង​អ្នកដំណើរ ដោយសារតែ​ក្រុមហ៊ុន​នេះ​កំពុង​សម្លឹង​ឃើញ​សេវាកម្ម​ពាណិជ្ជកម្ម​នៅលើ​ផ្លូវ​ម៉ា​រ៉ា​តុង។ ជើងហោះហើរ​ចំនួន​៣​ដោយ​ប្រើ​យន្តហោះ Boeing 787-9 នឹង​ធ្វើឡើង​ចាប់ពី​ខែតុលា​តទៅ ដោយមាន​អ្នកដំណើរ និង​អ្នកធ្វើការ​លើ​យន្តហោះ​រហូតដល់​៤០​នាក់​ដែល​ត្រូវ​ស្ថិតនៅលើ​យន្តហោះ​រយៈពេល​១៩​ម៉ោង។ អ្នក​ដែល​នៅលើ​យន្តហោះ​នឹងត្រូវ​ទទួល​ការត្រួតពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ ខណៈដែល​ដំណេក​និង​ការ​ទទួលទាន​អាហារ​របស់​ពួកគេ​នឹង​ត្រូវបាន​ត្រួតពិនិត្យ ដោយសារតែ​ក្រុមហ៊ុន Qantas បាន​បង្កើត​ការហោះហើរ​ពាណិជ្ជកម្ម​បន្ត​ដោយ​មិនមាន​ការឈប់​សំចត​ពី​ឆ្នេរ​ខាងកើត​របស់​អូស្ត្រាលី​ទៅកាន់​ទីក្រុង​ឡុង​ដ៍ និង​ក្រុង New York។ អគ្គនាយក​ក្រុមហ៊ុន...

លោក Trump លេង​ធម៌​ក្ដៅ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មិន​អើពើ​សំណើ​បំ​ភាយ​ឧស្ម័ន​របស់លោក

លោក​ប្រ​ធានា​ធីប​តី​អាមេរិក ដូ​ណា​ល់ ត្រាំ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​វាយប្រហារ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងឡាយណា​ដែល​មិន​អើពើ​ការជំរុញ​របស់លោក និង​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ California ស្តីពី​ស្តង់ដារ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​កាន់តែ​តឹងរឹង​នាពេល​អនាគត។ រដ្ឋបាល​របស់លោក Trump គ្រោង​នឹង​បន្ធូរបន្ថយ​ស្តង់ដារ​បច្ចុប្បន្ន ខណៈ​រដ្ឋ California​ដែល​កំពុង​អនុវត្ត​ច្បាប់​ដែលមាន​ការ​រឹតត្បិត​បំផុត​ក្នុង​លក្ខខណ្ឌ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​យានយន្ត​បន្ថែមទៀត​។​ ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ជាច្រើន រួមមាន Ford, Honda និង Volkswagen បានសម្រេច​ចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ California​កាលពី​ខែ​មុន ហើយ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏​កំពុង​ត្រៀម​នឹងចូលរួម​ជាមួយ​ពួកគេ​ដោយ​ធ្វើឱ្យ​លោក​ប្រធានាធិបតី​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង។ "​សំណើ​របស់ខ្ញុំ​ចំពោះ​ក្រុមហ៊ុន​រថយន្ត​ដែល​អនុវត្តបាន​យ៉ាង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​នយោបាយ​នឹងធ្វើ​ឱ្យ​តម្លៃ​រថយន្ត​ជា​មធ្យម​ធ្លាក់ចុះ​ទៅដល់​អ្នកប្រើប្រាស់​ជាង​៣០០០ ដុល្លារ ខណៈដែល​ក្នុងពេល​ជាមួយគ្នា​នោះ​ក៏​នឹង​ធ្វើឱ្យ​រថយន្ត​ទាំងអស់​កាន់តែ​មាន​សុវត្ថិភាព​ជាង​មុន​។ ម៉ាស៊ីនរថយន្ត​នឹង​ដំណើរការ​រលូន​។ ផលប៉ះពាល់​មាន​តិចតួច​ណាស់​ចំពោះ​បរិស្ថាន​! នាយក​ប្រតិបត្តិ​ល្ងីល្ងើ​អស់នេះ​!" នេះ​ជា​អ្វីដែល​លោក​Trump...

Amazon និង Microsoft អាច​នឹង​បង្ក​ហានិភ័យ​ដល់​ពិភពលោក ព្រោះតែ​បច្ចេកវិទ្យា​ឃាតករ AI

ក្រុមហ៊ុន Amazon, Microsoft និង Intel គឺជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ដែល​បោះជំហាន​មុនគេ​ក្នុង​ការប្រើ​បច្ចេកវិទ្យា AI ក្នុង​ជួរ​កងទ័ព​នៅ​ទូទាំង​ពិភពលោក​។ ការប្រើប្រាស់​បច្ចេកវិទ្យា AI ដើម្បី​អនុញ្ញាតឱ្យ​ប្រព័ន្ធ​អាវុធ​អាច​ជ្រើសរើស និង​វាយប្រហារ​គោលដៅ​ដោយ​ស្វ័យប្រវត្តិ​បាន​បង្កើតឱ្យមាន​ការជជែក​វែកញែក​រឿង​ក្រមសីលធម៌​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ក្រុម​អ្នក​រិះគន់​បាន​ព្រមាន​ថា​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ​អន្តរជាតិ និង​បានប្រកាស​បដិវត្ត​លើក​ទី​បី​ក្នុង​សង្គ្រាម បន្ទាប់ពី​ការបាញ់​កាំភ្លើង​និង​គ្រាប់បែកបរមាណូ។ លោក Frank Slijper អ្នកដឹកនាំ​ការរាយការណ៍​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​បាន​ថ្លែងថា "​ហេតុអ្វី​ក៏​ក្រុមហ៊ុន​ដូចជា Microsoft និង Amazon មិន​ព្រម​បដិសេធថា​ពួកគេ​កំពុង​ផលិត​អាវុធ​ដ៏​ចម្រូងចម្រាស​ទាំងនេះ ដែល​អាច​សម្រេច​ថា​នឹង​សម្លាប់​មនុស្ស​ដោយ​គ្មាន​ការចូលរួម​ពី​មនុស្ស​ដោយផ្ទាល់​បែបនេះ​?” ក្រុមហ៊ុន Google...

ធនាគារ​នៅ​ហុងកុង​ថ្កោលទោស​ចំពោះ អំពើហិង្សា និង​ជំរុញឱ្យមាន​ការស្ដារ​ភាព​សុខដុម​ឡើងវិញ

ធនាគារ​ធំៗ​មួយចំនួន​ក្នុង​ក្រុង​ហុងកុង​ដូចជា ធនាគារ​HSBC ធនាគារ Standard Chartered និង​ធនាគារ Bank of East Asia បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ពាណិជ្ជកម្ម​មួយ​ផ្ទាំង​ពេញ​របស់​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយបាន​អំពាវនាវ​សុំឱ្យ​មានការ​ការពារ​ច្បាប់ និង​បទបញ្ជា​ក្នុង​ដែនដី​របស់​ប្រទេស​ចិន​មួយ​នេះ និង​បានធ្វើការ​ថ្កោលទោស​ចំពោះ​អំពើហិង្សា បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​ជាច្រើន​សប្ដាហ៍ និង​គ្មាន​សញ្ញា​ណាមួយ​ថា​នឹង​ថមថយ​សោះ​នោះ។ កំហឹង​បាន​ផ្ទុះឡើង​កាលពី​ខែមិថុនា​ជុំវិញ​ច្បាប់​អនុញ្ញាត​ឱ្យមាន​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​បទឧក្រិដ្ឋ​ពី​ក្រុង​ហុងកុង​ទៅកាន់​តំបន់​ដីគោក និង​ដែល​ពេលនេះ​ច្បាប់​នេះ​ត្រូវបាន​ផ្អាក​អនុវត្ត​នោះ ពេលនេះ​បាន​ក្លាយជា​បញ្ហា​ដ៏​ក្ដៅគគុក​មួយ​ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ចាប់តាំងពី​លោក​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១២​មក។ ការតវ៉ា​ជា​បន្តបន្ទាប់​ទាំងនេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទីក្រុង ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​។ នេះ​បើតាម​ការព្រមាន​ពី​ធនាគារ​អាស៊ី​បូព៌ា​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ប្រាក់ចំណេញ​ដល់​ទៅ...

Lenovo ​ព្រមាន​ថា​ នឹង​ដំឡើងថ្លៃ​ផលិតផល បើ​ពន្ធ​របស់​អាមេរិក​នៅតែ​បន្ត​កើន​ឡើង

ក្រុមហ៊ុន Lenovo Group របស់​ចិន​ដែលជា​ទីផ្សារ​ផលិត​កុំព្យូទ័រ​ធំ​បំផុត​របស់​ពិភពលោក​បាន​ព្រមាន​ថា ខ្លួន​នឹង​ដំឡើងថ្លៃ​ផលិតផល​របស់ខ្លួន ប្រសិនបើ​ពន្ធ​របស់​អាមេរិក​នៅតែ​បន្ត​កើនឡើង ដែល​បណ្តាលឱ្យ​ភាគហ៊ុន​របស់ខ្លួន​ធ្លាក់ចុះ​ដល់​៦,៥% ក្នុង​រយៈពេល​២​ខែ​ដែល​ធ្លាក់​ខ្លាំង​បំផុត។ ការព្រមាន​របស់​ក្រុមហ៊ុន Lenovo នេះ​ធ្វើឡើង​ស្រប​ពេលដែល​ភាពមិនប្រាកដប្រជា​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចេះតែ​កើនឡើង ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង ចិន​ធ្វើឱ្យមាន​ភាពមន្ទិលសង្ស័យ​លើ​ទស្សនវិស័យ​នៃ​ការលក់​របស់ខ្លួន។ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​បាន​ថ្លែង​នៅ​សប្ដាហ៍​នេះ​ថា លោក​នឹង​ផ្អាក​ការដាក់​ពន្ធ​បន្ថែម​លើ​មុខទំនិញ​ដែល​ផលិត​នៅ​ចិន​រួមទាំង Tablet និង...

MOST POPULAR

HOT NEWS