Home សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ណុប បា​យ៉ា​រិ​ទ្ធ កោតស្ញប់ស្ញែង ​និង​សរសើរ​ខ្លាំង​លើ​សមត្ថភាព​អច្ឆរិយៈ​កូន​ខ្មែរ​ពីររូប

ភ្នំពេញ ​៖​ តារា​ប្រុស​លោក ណុប បា​យ៉ា​រិ​ទ្ធ បន្ទាប់ពី​ឃើញ​សមត្ថភាព​របស់​កូន​ខ្មែរ​ពីររូប​ ដែល​បានធ្វើ​ឲ្យ​មហាជន​ខ្មែរ​ទូទាំងប្រទេស​គាំទ្រ​ និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ​ ពេលនេះ​លោក​ក៏បាន​បង្ហាញ​ការ​កោតស្ញប់ស្ញែង​ខ្លាំង​ចំពោះ​ពួកគេ​ផងដែរ។ លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​របស់​កូន​ខ្មែរ​ទាំងពីរ​រូបនេះ​គឺ​លោក ហុង ភា​រិ​ន និង​កុមារា សា​ឡិ​ក ដូច្នេះ​ថា​ អបអរសាទរ ដែល​កូន​ខ្មែរ​បានបង្ហាញ​សមត្ថភាព​ពិសេស​ដ៏​កម្រ​របស់ខ្លួន​ក្នុង​មោទនភាព​ជា​ខ្មែរ ដើម្បី​អោយ​ប្រទេសជិតខាង និង​ទូទាំង​ពិភពលោក​បានឃើញ។ស្ញប់ស្ញែង​ចំពោះ​សមត្ថភាព​របស់​ពួកគាត់។ លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​បន្តថា​សូម​ម​ចូលរួម​ផ្តល់​កម្លាំងចិត្ត​ដល់​គាត់​ផង...

តារា​សម្តែង អ៊ឹង និមល បើករថយន្ត​បុក​ឡាន​ចត​ស្ងៀម ​និង​របង​ផ្ទះ​គេ​ទាំង​កណ្តាលអធ្រាត្រ​

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា អ៊ឹង និមល ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់លោក អ៊ឹង រដ្ឋា ហៅ​នាយ ទុយ បាន​បើក​រថយន្ត​មួយគ្រឿង​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AM-83 95​ទៅបុក​ជាមួយ​ឡាន​ចត​នៅ​ស្ងៀម ​និង​របង​ផ្ទះ​របស់​អ្នកជិតខាង​ស្ថិតនៅ​ម្តុំ​បូរី លឹម ឈាង​ហាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​អធ្រាត្រ​ថ្ងៃទី​២៧​ខែសីហា ឆ្នាំ​២០១៩។ យោងតាម​ម្ចាស់ Account Facebook​ឈ្មោះ Mey titthara បាន​រៀបរាប់​ឲ្យ​ដឹងថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២​កណ្តាល​អធ្រាត្រ​យប់មិញ​ស្រាប់តែ​ឮ​សំឡេង​លាន់​ប្រាវ​ដូច​រន្ទះ។ រថយន្ត​របស់​អ្នកជិតខាង​ជាប់​ផ្ទះ​ខ្ញុំ...

សាយ រតនៈ ប្រកាស​អញ្ជើញ​លោក ហុង ភា​រិ​ន ឡើង​ទូរទស្សន៍​CTN​ដើម្បី​ចែករំលែក​បទពិសោធន៍​ល្អៗ​នៃ​ការសិក្សា​ដល់​យុវជន​ខ្មែរ

ភ្នំពេញ ​៖ ​ជាមួយគ្នា ​ដែល​មាន​ការ​គាំទ្រ​ និង​លើក​សរសេរ​ចំពោះ​សមត្ថភាព​និស្សិត​អាហារ​រូបករណ៍​ខ្មែរ ហុង ភា​រិ​ន សិក្សា​នៅឯ​ប្រទេស​ថៃ​លើ​ទេពកោសល្យ​ដ៏​អស្ចារ្យ​កម្រ​​រក​មនុស្ស​ណា​មក​ប្រៀបធៀប​បាន​នោះ​ លោក សាយ រតនៈ ពិធីករ​ស្ថានីយទូរទស្សន៍​CTN​ បានប្រកាស​ដើម្បី​អញ្ជើញ​យុវជន​រូបនោះ ​ឲ្យ​ចូលរួម​បង្ហាញ​ពី​បទពិសោធន៍​ដល់​យុវជន​ខ្មែរ។ លោក សាយ រតនៈ បានសរសេរ​ថា ​សូម​ពឹង​បងប្អូន​ជួយ Share ឲ្យ​ដំណឹង​នេះ​ បាន​ដល់​ប្អូនប្រុស ហុង ភា​រិ​ន ផង​នៅ​ពេល​នេះ...

ណុប បា​យ៉ា​រិ​ទ្ធ កោតស្ញប់ស្ញែង​ និង​សរសើរ​ខ្លាំង​លើ​សមត្ថភាព​អច្ឆរិយៈ​កូន​ខ្មែរ​ពីរ​រូប​

​ភ្នំពេញ​ ៖ ​តារា​ប្រុស​ លោក ណុប បា​យ៉ា​រិ​ទ្ធ បន្ទាប់ពី​ឃើញ​សមត្ថភាព​របស់​កូន​ខ្មែរ​ពីរ​រូប​ ដែល​បាន​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​ទូទាំងប្រទេស​គាំទ្រ ​និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ ​ពេលនេះ ​លោក​ក៏បាន​បង្ហាញ​ការ​កោតស្ញប់ស្ញែង​ខ្លាំង​ចំពោះ​ពួកគេ​ផងដែរ​។​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​របស់​កូន​ខ្មែរ​ទាំងពីរ​រូបនេះ​ គឺ​លោក ហុង ភា​រិ​ន និង​កុមារា សា​ឡិ​ក ដូច្នេះ​ថា​អបអរសាទរ ដែល​កូន​ខ្មែរ​បានបង្ហាញ​សមត្ថភាព​ពិសេស​ដ៏​កម្រ​របស់​ខ្លួន​ក្នុង​មោទនភាព​ជា​ខ្មែរ ដើម្បី​ឲ្យ​ប្រទេសជិតខាង និង​ទូទាំង​ពិភពលោក​បានឃើញ។​ស្ញប់ស្ញែង​ចំពោះ​សមត្ថភាព​របស់​ពួកគាត់​។​ ​លោក ណុប...

តូ​តា ប្រកាស​ចូល​រោង​ជាមួយ​ម្ចាស់​ស្នេហ៍​ថៅកែ​ផលិតកម្ម Angkor Picture

​ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី ​កញ្ញា តូ​តា បន្ទាប់ពី​ភ្ជាប់​ចំណង​ស្នេហា​ជាមួយ​បុរស​គូស្នេហ៍​អ្នកមាន​ទ្រព្យ​ធន់ ​ដែល​ជា​ថៅកែ​ផលិតកម្ម Angkor Picture អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ ពេលនេះ​បាន​ប្រកាស​ចូល​រោងការ​ជា​ផ្លូវការ​ហើយ​។​​ប្រភពពី​អ្នកសិល្បៈ​បាន​និយាយថា​ តារា​ស្រី​រាង​តូច​ច្រឡឹង ​កញ្ញា តូ​តា និង​ លោក ប៉ុល វិ​បូរ ពេល​នេះ​បានសម្រេច​ចិត្ត​ជ្រើសរើស​ពេលវេលា​ចូល​រោងការ​ហើយ​ ខណៈដែល​អ្នក​ទាំងពីរ ​ពេលនេះ​កំពុងតែ​រវល់​ដើរ​ចែក​សំបុត្រអាពាហ៍ពិពាហ៍​ដើម្បី​អញ្ជើញ​ភ្ញៀវ​ និង​មិត្តភ័ក្ដិ​សិល្បៈ​យ៉ាង​ប្រញាប់​ផង​នោះ​។​ ​ប្រភព​បាន​បន្តថា ​ពិធីមង្គលការ​របស់ ​កញ្ញា...

ថែ​ល ថៃ សរសើរ​មិន​ដាច់​ពី​មាត់​លើ​អតីត​គ្រូ​បង្វឹក​ខ្លួន

ភ្នំពេញ ​៖ ​ម្ចាស់​ពាន​The Voice Cambodia រដូវ​កាល​ទី​២​លោក ថែ​ល ថៃ បាន​បញ្ចេញ​សារ​ថ្លែង​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​តាមរយៈ​ការ​លើក​សរសើរ​ចំពោះ​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​ គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា ក្រោយ​ពេល​ដែល​តារា​ស្រី​រូប​នេះ ​បាន​រៀបការ​ជាមួយ​ម្ចាស់​ស្នេហ៍​ដែល​ជា​ប្អូនប្រុស​ថៅកែ​ហង្ស​មាស។ សំណេរ​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​លើក​សរសើរ​នោះ​ ត្រូវ​បាន​តារា​ចម្រៀង​លោក ថែ​ល​ថៃ បាន​និយាយ​ថា ​អ្នកនាង ឱក សុគន្ធ​កញ្ញា ថ្វីត្បិតតែ​រៀបការ​រួចហើយ​និង​កំពុង​មាន​កូន​ក្នុង​ផ្ទៃ​ក៏ដោយ​តែ​រូប​សម្រស់​អ្នកនាង​នៅតែ​មាន​ភាព​ស្រស់ស្អាត​និង​ទាក់ទាញ​ខ្លាំង។ លើស​ពី​នេះ​ប្រជាប្រិយភាព​អ្នកនាង ឱក សុគន្ធ​កញ្ញា...

ខេមរៈ សិរីមន្ត ចេញ​បទ សំណព្វចិត្ត ស្របពេល​ពាក្យ​កំពុង​ពេញនិយម​ខ្លាំង

ភ្នំពេញ ​៖​ កាន់តែ​ប្លែង​អារម្មណ៍​ទៀតហើយ​ ខណៈដែល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ពេលនេះ​​​ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ថ្មី​ ដែល​ធ្វើតាម​តម្រូវ ការពេញនិយម​របស់​មហាជន​បច្ចុប្បន្ន​គឺ​បទ សំណព្វចិត្ត។ ​បទ​នេះ​កំពុង​ត្រូវបាន​ទម្លាយ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មុននេះ​បន្តិច។ តាមរយៈ​នៃ​ការបញ្ចេញ​ផ្សព្វផ្សាយ​របស់​ផលិតកម្ម​ហង្ស​នូវ​បទ សំណព្វចិត្ត ច្រៀង​ដោយ​លោក ខេមរៈ សិរីមន្ត នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ និង​អ្នកគាំទ្រ​ជាច្រើន​បន្ត​ការ​ស៊ែរ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុន​ និង​យូ​ធូប​យ៉ាង​ព្រោងព្រាត​ផងដែរ។ គេ​នៅ​ចាំបាន​ថា​ ពាក្យ​សំណព្វចិត្ត​នេះ ​បាន​ផ្ទុះ​ពេញ​និយម​ឡើងវិញ​ ក្រោយពេល​ដែលមាន​បុ​រស​-​នារី​មួយគូ​ បាន​ថត​បង្ហោះ​នូវ​ឃ្លី​ប​សាសង​ស្នេហា​នៅក្នុង​បន្ទប់​គេង​ផ្ទះសំណាក់​មួយ​ ហើយ​ប្រើ​ពាក្យសម្តី​ផ្អែមល្ហែម​នូវ​ពាក្យ​សំណព្វចិត្ត​ធ្វើ​ឲ្យ​ផ្ទុះ​ការ​គាំទ្រ​...

គ្រួសារ​មួយ​មានកូន​១២​នាក់​ក្នុង​ចំណោម​នោះ​ពិការ​៦​នាក់​ហើយ ​ឪពុកម្តាយ​ស្លាប់ចោល​អស់​ទៀត

បាត់ដំបង ​៖ ​ថ្មីៗ​នេះ​ មានការ​ចែករំលែក​បង្ហាញ​ពី​ការ​អាណិតអាសូរ​ចំពោះ​គ្រួសារ​មួយ​ ដែលមាន​បងប្អូន​៦​នាក់​ពិការ​ក្នុងចំណោម​១២​នាក់ ​ខណៈដែល​ឪពុកម្តាយ​បាន​ស្លាប់​ចោល​ពួកគេ​អស់​ទុក​ឲ្យ​រស់នៅ​កំព្រា​យ៉ាង​លំបាក។ ជាមួយគ្នា​នោះដែរ​ ក៏មាន​ការ​អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​ ជួយឧបត្ថម្ភ​ជំនួយ​ខ្លះៗ​ដល់​ពួកគាត់​ផងដែរ។ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នេះ​ថា បើ​បងប្អូន​មើល​តាម​រូបភាព​មួយ​សន្លឹក​នេះ​ គឺ​គួរ​ឲ្យ​អាណិតអាសូរ​ពីព្រោះ​គាត់​សុទ្ធតែ​ជា​ជន​ពិការ​ទាំង​ប្រាំមួយ​នាក់​ ដែល​នៅក្នុង​គ្រួសារ​មួយ​ មាន​បងប្អូន​ទាំងអស់​ដប់​ពីរ​នាក់ ហើយក៏​ជា​កូនកំព្រា​ដោយសារ​ឪពុក ម្ដាយ​បាន​ស្លាប់បាត់​បង់ជីវិត​ជា​បន្តបន្ទាប់​កាលពី ២​និង​៣​ឆ្នាំមុន។ ប្រភព​បាន​បន្តថា​ បង​ប្អូនបង្កើត​ទាំង​១២​នាក់​នោះ​ នៅរស់​ទាំងអស់​។ ​ចំពោះ​អ្នក​៦​នាក់​ទៀត​ដែល​មិន​ពិការ​មាន​ប្ដី​ប្រពន្ធ​អស់ហើយ សព្វថ្ងៃនេះ​គាត់​រស់នៅ​ភូមិ បដា​ក ឃុំ​រស្មី​សង្ហា ស្រុក​រតន​:​មណ្ឌល...

ប្រពៃ​ណាស់! គង់ វង្ស​យ៉ា​ទី បង្វែរ​ពី​ការ​ធ្វើ​ពិធីជប់លៀង​ខួបកំណើត​ចែក​អំណោយ​ជូន​ក្រុម​អ្នករត់​ស៊ីក្លូ

ភ្នំពេញ ​៖​ តារា​សម្តែង​និង​ពិធីករ​ស្រី​កញ្ញា គង់ វង្ស​យ៉ា​ទី ខុសប្លែក​ពី​តារា​ប្រុស​-​ស្រី​ឯទៀត​ដែល​ភាគច្រើន​ចូលដល់​ឱកាស​ពិសេស​ថ្ងៃ​ខួបកំណើត​គឺ​ពួកគេ​តែង​យក​ពេលវេលា​នេះ ​ដើម្បី​ធ្វើ​ពិធីជប់លៀង​ជួបជុំ​សប្បាយ​អបអរ​ខួប​របស់ខ្លួន​តែ​តារា​រូបនេះ​បែរជាយក​ថ្ងៃមួយ​នេះ​មក​ធ្វើបុណ្យ​ចែកទាន​ដល់​អ្នក​ក្រក​ខ្សត់​និង​ក្រុម​អ្នករត់​ស៊ីក្លូ​គួរ​ឲ្យ​ស្ងើច​សរសើរ​ពី​មហាជន។ រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​កញ្ញា គង់ វង្ស​យ៉ា​ទី បង្ហោះ​នោះ បាន​សរសេរថា ​ថ្ងៃនេះ​ជា​ថ្ងៃកំណើត​របស់ខ្ញុំ ខ្ញុំ​បាន​រៀបចំ​សម្ភារៈ​ខ្លះៗ​មាន​ ៖ ភួយ ទឹកស៊ីអ៊ីវ ប្រេងកូឡា​និង ថវិកា​បន្តិច​បន្តូច​ចែក​ជូន​លោកតា​និង​ពូៗ​ដែល​ប្រកប​របរ​ធាក់​ស៊ីក្លូ​ចំនួន​៣៥​នាក់​។​ ការដាក់​ទាន​ជា​បុណ្យ ធ្វើ​ទៅតាម​ទឹកចិត្ត​ដែលមាន​ចង់​ចែករំលែក​។​ តាមរយៈ​នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​លើកសរសើរ​ចំពោះ​ទឹកចិត្ត​ល្អ​តារា​ស្រី​កញ្ញា គង់ វង្ស​យ៉ា​ទី ខណៈ​មាន​ខ្លះទៀត​បានលើកឡើង​ថា...

ជុំ លី​ណូ បកស្រាយ​ក្រោយ​បែកធ្លាយ​រូបថត ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន

ភ្នំពេញ ​៖​ បន្ទាប់ពី​មានការ​បែកធ្លាយ ​និង​ចែកចាយ​រូបភាព​ជាច្រើន​សន្លឹក​រ​បស់​តារាចម្រៀង​លោក ជុំ លី​ណូ ដែល​ឋិត​ក្នុង​សភាព​ដៃ​ជាប់​ខ្នោះ​ ហើយ​ត្រូវបាន​មន្ត្រី​ប៉េអឹម​ពីរ​នាក់​ឈ​គ្រៀក​ស្មា​ទាំងសងខាង​ដោយសារ​ការចាក់​ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿន​ញៀន​នោះ ​ពេលនេះ​សាមីខ្លួន​បានចេញ​មុខ​បកស្រាយ​ការពិត។ លោក ជុំ លី​ណូ បាន​បញ្ជាក់ថា ​រូបភាព​នេះ ​គឺជា​សកម្មភាព​ឈុត​សម្តែង​MV​ក្នុង​បទ ទឹកភ្នែក​ម្តាយ​លើ​ខ្នោះដៃ​កូន តែប៉ុណ្ណោះ​ពោលគឺ​ពុំមែន​ជាការ​ពិត​នោះទេ​។ ដូច្នេះ​សូមអ្នក​គាំទ្រ​និង​មហាជន​ទាំងអស់​មេត្តា​កុំ​មានការ​ភ័ន្តច្រឡំ​ឬ​បន្ត​ការ​ចែករំលែក​រូបភាព​នេះ​ទៀត​ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក​ឬ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លះ​យល់ថា​ជា​ចេតនា​របស់លោក​ដើម្បី​ទាញយក​ប្រជាប្រិយភាព។ សូមបញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​នេះ​ មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ភ្ញាក់ផ្អើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក្រោយ​ពេលដែល​រូបភាព​ជាច្រើន​សន្លឹក​រ​បស់​តារាចម្រៀង​លោក ជុំ លី​ណូ ត្រូវបាន​ម្ចាស់​Account...

MOST POPULAR

HOT NEWS