នគរបាលថៃតាមមកវាយអ្នករបួសដល់ក្នុង​មន្ទីរពេទ្យមួយក្នុង​ខេត្ត​ ឈុនបុរុី​ ព្រោះតែ……(មានវីដេអូ)

0
84

ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាបានលើកឡើងពីអត្ថប្រយោជន៍នៃគោលនយោបាយរបស់ប្រទេសមហាអំណាចចិន ដែលបានដាក់អោយរដ្ឋាភិបាលកម្ពុជារួមគ្នាអនុវត្តន៍ ខ្សែក្រវាត់មួយ ផ្លូវមួយ ថាកម្ពុជាបានប្រែមុខមាត់ថ្មីក្នុងការអភិវឌ្ឍន៍ប្រទេស ធ្វើអោយមានការរីចម្រើនខ្លាំង។ឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ នៅក្នុងចំពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីទំនាក់ទំនងកម្ពុជា-ចិន ក្រោយពេលរដ្ឋាភិបាលទាំងពីរបានអនុវត្តគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” ឃើញថាថ្មីៗនេះកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ គួរឲ្យកត់សម្គាល់។ ប្រទេសទាំងពីរបានផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យកសិកម្មជាអាទិភាព ហើយស្តែងចេញជាលទ្ធផល កន្លងមកភាគីចិនបានបង្កើនកូតានាំអង្ករកម្ពុជាចូលទីផ្សារចិន ចេកអំបូងលឿងស្រស់ ម្សៅដំឡូងមី និងផ្លែឈើច្រើនប្រភេទទៀត ហើយអនាគតផលិតផលកៅស៊ូកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារចិន។ឯកអគ្គរដ្ឋទូតសង្ឃឹមថា តាមរយ:កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជោគវាសនារួមគ្នា ប្រកបដោយមិត្តភាព និងសាមគ្គីភាពជាបងប្អូន បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយនិរន្តរភាព ជាពិសេសជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនបានកាន់តែច្រើនឡើងថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here