តោះ!!មកមើលកំពូលSmartphone​ និងតម្លៃបីមូឌែលដ៏ថ្មីស្រឡាងរបស់Appleបន្តិចមើលថាវា…(មានវីដេអូ)

0
40

ក្រុមហ៊ុនApple បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iPhoneស៊េរី​ថ្មី​ចំនួន៣ម៉ូឌែល​ ដែល​ក្នុង​នោះ​មាន​ iPhone 11, 11 Pro, និង 11 Pro Max។ ម៉ូឌែល Proគឺជាម៉ូឌែលដែលកប់ស៊េរី​ជាង​គេ​បំផុត ដែលវា​មាន​បំពាក់​ទៅដោយកាមេរ៉ា​រហូត​ដល់បីគ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។



រីឯ​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​​iPhone 11 Pro/Pro Maxគឺ ៖​ iPhone 11 Pro ប្រើ​អេក្រង់OLEDទំហំ ៥.៨ អ៊ីញ រីឯiPhone 11 Pro MaxវិញគឺAppleបានប្រើអេក្រង់OLED ៦.៥ អ៊ីងដូចរាល់ដង។ ការប្រើ​ប្រាស់​បន្ទះ​ឈីប A13 Bionic ដំណើរ​ការ​លឿន​ជាង​មុន និងសន្សំសំចៃថាមពលច្រើនជាងមុន​។
ចំណែកឯកាមេរ៉ា​ក្រោយ​វិញមានចំនួន​ ៣​ កម្រិត ១២ MP ប្រភេទ Wide, កម្រិត ១២ MP ប្រភេទ Ultra-Wide ថត​រូប​ទំហំ ១២០ ដឺក្រេ និង ១២ MP ប្រភេទ Telephoto Zoom បាន គុណនឹង២។​ កាមេរ៉ា​ខាង​ក្រោយ​មាន​មុខងារ​ Night Mode ជំនួយ​ដល់​ការ​ថត​រូបក្នុង​ទី​ងងឹត និង​​អាច​ថ​ត​វីដេអូ​កម្រិត 4Kបានយ៉ាងរលូនជាមួួយនឹងការថតវីដេអូបែប​ 4K 60fps។ ដោយឡែកកាមេរ៉ា​មុខ​កម្រិត ១២ MP អាច​ថត​វីដេអូ 4K និង​ថត​វីដេអូ Slo-Mo បាន​ជា​លើក​ដំបូងបំផុត។ iPhone 11 Pro ​កាន់ថ្ម​បាន​យូរ​ជាង iPhone XS ៤ ម៉ោង ចំណែកឯលោកបង Pro Maxវិញ កាន់​ថ្មបានយូរ​ជាង iPhone XS Max រហូតទៅដល់ ៥ ម៉ោងឯណោះ ហើក្នុង​ប្រអប់​មាន​ភ្ជាប់​ជា​មួយ​ឆ្នាំង​សាក​​ល្បឿន​លឿន ១៨ វ៉ាត់ដែលអាចសាកថ្មពេញ១០០%ក្នុងរយៈពេលប្រមាណប្រហែល៣០នាទីប៉ុនណ្ណោះ​។​ ម្យ៉ាងវិញទៀត iPhoneជំនាន់ថ្មីនេះបង្កើតឡើងរួមជាមួយសំបកការពារការឆ្កូត និងការការពារការជ្រាបទឹក រឺ Water-Resistant។


ចំពោះតម្លៃវិញក្រុមហ៊ុនAppleបានដាក់តម្លៃទៅលើ​ iPhone 11 Pro ​ចាប់​ពី ៩៩៩ ដុល្លារឡើងទៅ និងiPhone 11 Pro Max មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ​ ដែលនឹងចេញ​លក់​ជាផ្លូវការគ្រប់បណ្តាប្រទេសនៅថ្ងៃ​ទី ២០ ខែ​កញ្ញាខាងមុខនេះ។



វីដេអូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here