នាវាចម្បាំង​ និង​យន្តហោះ​ត្រៀម​ធ្វើ​សម​យុទ្ធ​ ដែនសមុទ្រ​អាមេរិក​-​អាស៊ាន​ជា​លើកដំបូង

0
34

នាវាចម្បាំង​ចំនួន​៨​គ្រឿង យន្តហោះ​៤​គ្រឿង​និង​យោធា​ជាង​មួយ​ពាន់​នាក់​មកពី​សហរដ្ឋអាមេរិក​និង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​១០​នឹងចូលរួម​សមយុទ្ធ​ដែនសមុទ្រ​ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ដែលជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​រួមគ្នា​ដែល​លាតសន្ធឹង​ដល់​សមុទ្រ​ចិន​ខាងត្បូង។

សមយុទ្ធ​សមុទ្រ​អាស៊ាន​-​អាមេរិក (AUMX) ជា​លើកដំបូង​រវាង​ប្លុក​ក្នុង​តំបន់​និង​ទីក្រុង​វ៉ាស៊ីនតោន​គឺមាន​រយៈពេល​៥​ថ្ងៃ​ដោយ​ចាប់ផ្តើម​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក Sattahip ក្នុងប្រទេស​ថៃ​និង​បញ្ចប់ទៅ​នៅក្នុង​ប្រទេស​សិង្ហ​បុរី។

សមយុទ្ធ​នេះ​ធ្វើឡើង​ចំពេល​មានការ​ចូលរួម​កាន់តែ​ខ្លាំង​របស់​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​និង​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង​និង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ផ្នែក​ខ្លះ​ត្រូវ​បានទាមទារ​ដោយ​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម​និង​ហ្វីលីពីន។

ជាមួយនឹង​ការដឹកនាំ​ដោយ​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក​និង​កងទ័ពជើងទឹក​ថៃ សមយុទ្ធ​នេះ​នឹង​លាតសន្ធឹង​ចូលទៅក្នុង​ដែនទឹក​អន្តរជាតិ​នៅ​អាស៊ីអាគ្នេយ៍​រួមទាំង​ឈូង​សមុទ្រ​ថៃ​និង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​មុននឹង​បញ្ចប់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​បាងកក។

ឧ​ត្ត​មនា​វី​ឯក Joey Tynch ដែលជា​អ្នកមើលការខុសត្រូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​របស់ កងទ័ពជើងទឹក​អាមេរិក​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​និយាយថា “AUMX បាន​បង្កើត​សន្តិសុខ​តាម​សមុទ្រ​កាន់តែខ្លាំង​លើ​កម្លាំង​អាស៊ាន ពង្រឹង​ចំណង​រវាង​កងទ័ពជើងទឹក​និង​កងទ័ពជើងទឹក​និង​ពង្រឹង​ភាពខ្លាំង​នៃ​ជំនឿ​រួម​របស់​យើង​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយ​សេរី”។

សមយុទ្ធ​រួមគ្នា​នេះ​បាន​រង​ការរិះគន់​ដោយសារតែ​ការដាក់បញ្ចូល​កងទ័ព​ជើង​ទឹក​មី​យ៉ាន់​ម៉ា​បើទោះបីជា​ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​លើ​មេ​បញ្ជ​ការ​កងទ័ព​កំពូលៗ​ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here