លោក គួច ខេ​វិ​ន ​ពន្លះបុគ្គលអត់​សីល​បំពាន​វិន័យ​សាសនា​ស៊ី​មិន​រើសមុខ​មួយចំនួន

0
36

ភ្នំពេញ ៖ ​អ្នក​ផលិត​កម្មវិធី​កម្សាន្ត​ល្បីឈ្មោះ​លោក គួច ខេ​វិ​ន ថ្មីៗ​នេះ ​បាន​ថ្លែង​សារ​ពន្លះ​ដោយ​មិន​សំចៃមាត់​លើ​សង្ឃ​បរាជិ ក​មួយចំនួន​ដែល​រំលោភបំពាន​លើ​វិស័យ​សាសនា​លួចលាក់​មាន​ស្រី​បង្ក​ឲ្យ​ប៉​ពាល់​ដល់​តម្លៃ​សង្គម​ខ្មែរ។ ខណៈដែល​មួយរយៈ​ចុង​ក្រោយនេះ ​កើតមាន​ករណីនេះ​ ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មហាជន។

លោក គួច ខេ​វិ​ន បាន​រៀបរាប់​ថា ​នា​យុគសម័យ​នៃ​បច្ចេកវិទ្យា​ជឿនលឿន​មាន​មនុស្ស​ស្រី​មួយ​ចំនួន​មិន​ថា ក្មេង​ឬ​ចាស់ បាន​និង​កំពុង​វក់វី ងប់ងុល លីលា ជាមួយ​នឹង​ការ​ចង​សម្ពន្ធ​ស្នេហា​ជាមួយ​ប្រុស​ឈ្មោល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​តែ​ទៅ​នឹង​ភាព​ត្រេកត្រអាល​រឿង​លើ​គ្រែ (Sex) ល្មោភ​កាមគុណ ដែល​សូម្បីតែ​លោកសង្ឃ ក៏​មិន​លើកលែង។

លោក​បន្តថា ​ស្រី​ញី​ល្មោភកាម​ផង​ទាំងនោះ​មិន​ធ្លាប់​នឹកគិត​ឬទេ​ថា តើ​មនុស្ស​ត្រងោល​ក្លែងក្លាយ (​ត្រងោល​គ្មាន​សីល​) តាំងខ្លួន​ជាស​ង្ឃ​អាច​ស្មោះត្រង់​នឹង​ខ្លួន​បានយូរ​ប៉ុនណា បើ​សូម្បីតែ​ខ្លួន​វា​បាន​បួស រស់ក្នុង​វត្ត លុតជង្គង់​នៅមុខ​ព្រះភក្ត្រ​ព្រះពុទ្ធ​ទៅហើយ ក៏​គង់​នៅតែ​វា​ក្បត់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​វិន័យ​បាន ? តើ​ពពួក​អា​ត្រងោល​គ្មាន​សីល​មួយចំនួន​នោះ វា​នឹងមាន​ចិត្ត​ស្មោះ​ឯណា​មក​តប​ឆ្លើយ​ជាមួយ​ពពួក​ស្រី​ល្ងីល្ងើ​ល្មោភកាម ញៀន​ប្រុស​មិន​រើសមុខ​ទាំងនោះ​?

លោក គួច ខេ​វិ​ន បានលើកឡើង​ទៀតថា​ពួក​អាស៊ី​បាយ​បាត បំផ្លាញ​សាសនា​មួយចំនួន​នោះ វា​បានត្រឹមតែ​ហែក​ស៊ី​កេរ្តិ៍​ម៉ែ​របស់​នាង​ភ្លីភ្លើ និង​បោក​ស៊ីលុយ​ដែល​នាង​ខំ​ហុច​ឱ្យ​ទាំង​វេទនា​ខ្លួនឯង​តែ​ប៉ុណ្ណឹង​។ រីឯ​អា​ពួក​បុរស​ត្រងោល​អត់​សីល​ទាំងនោះ វា​គេច​មិន​រួច​ពី​បាបកម្ម​ដែល​វា​បាន​សាង​នោះដែរ (​អា​ពួក​ឈ្លើង​ឡើង​រកាដែក​)​។ មាន​អា​ត្រងោល​បំផ្លាញ​សាសនា​ខ្លះ សូម្បីតែ​ស្រី​ចាស់ ក៏​វា​មិន​លើកលែង​ផង​។

បើ​វា​យ៉ាងនេះៗ​ចង់​ធ្វើបុណ្យ​សាង​ទាន មិនដឹងថា ទៅ​វត្ត​ណា​ទេ ដើម្បី​កុំឱ្យ​ជួប​អា​ត្រងោល​ជ្រក​ក្រោម​ម្លប់​ព្រះពុទ្ធ ដែល​បំផ្លាញ​សាសនា​នោះ ? នៅមាន​អា​ត្រងោល​គ្មាន​សីល​ច្រើន​ទៀត​។​នេះ​ជាស​ម្តី​បន្ថែម​របស់លោក គួច ខេ​វីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here