ហុងកុង​ចាប់ខ្លួន​សកម្មជន​លេចធ្លោ​ពីរ​នាក់​មុន​មហា​បាតុកម្ម​ចុង​សប្តាហ៍​

0
32

​ខណៈពេលដែល​ក្រុមអ្នកតវ៉ា​គ្រោង​នឹងធ្វើ​បាតុកម្ម​នៅ​ចុង​សប្តាហ៍​នេះនោះ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​លេចធ្លោ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ដោយសារតែ​ពួកគេ​ផ្គើន​នឹង​ប៉ូលិស​។​

​បាតុករ​គ្រោង​ធ្វើ​មហា​បាតុកម្ម​មួយ​ផ្សេងទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែលជា​ខួប​លើក​ទី​៥​នៃ​ការបដិសេធ​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​ការអំពាវនាវ​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត​នៅក្នុង​ទីក្រុង​ហុងកុង​។ ការសម្រេចចិត្ត​បែបនេះ​បានធ្វើ​ឲ្យ​ចលនា​ឆ័​ត្រ​ដែលមាន​រយៈពេល​៧៩​ថ្ងៃ​ចាប់កំណើត​ឡើង​ក្នុង​ឆ្នាំ​២០១៤​។​

​យោងតាម​ការប្រកាសរ​បស់​គណបក្ស Demosisto បាន​ឲ្យ​ដឹងថា មេដឹកនាំ​ពីរ​នាក់​នៃ​ចលនា​នេះ​គឺ​លោក Joshua Wong និង​នាង Agnes Chow ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​។

​គួរ​បញ្ជាក់ថា ការចាប់ខ្លួន​អ្នក​ទាំងពីរ​បានកើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ការឃាត់ខ្លួន​អ្នកធ្វើ​យុទ្ធនាការ​ឯករាជ្យ​ម្នាក់​នៅ​អាកាសយានដ្ឋាន​ក្រុង​ហុងកុង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here