Amazon និង Microsoft អាច​នឹង​បង្ក​ហានិភ័យ​ដល់​ពិភពលោក ព្រោះតែ​បច្ចេកវិទ្យា​ឃាតករ AI

0
27

ក្រុមហ៊ុន Amazon, Microsoft និង Intel គឺជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ដែល​បោះជំហាន​មុនគេ​ក្នុង​ការប្រើ​បច្ចេកវិទ្យា AI ក្នុង​ជួរ​កងទ័ព​នៅ​ទូទាំង​ពិភពលោក​។

ការប្រើប្រាស់​បច្ចេកវិទ្យា AI ដើម្បី​អនុញ្ញាតឱ្យ​ប្រព័ន្ធ​អាវុធ​អាច​ជ្រើសរើស និង​វាយប្រហារ​គោលដៅ​ដោយ​ស្វ័យប្រវត្តិ​បាន​បង្កើតឱ្យមាន​ការជជែក​វែកញែក​រឿង​ក្រមសីលធម៌​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ក្រុម​អ្នក​រិះគន់​បាន​ព្រមាន​ថា​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ​អន្តរជាតិ និង​បានប្រកាស​បដិវត្ត​លើក​ទី​បី​ក្នុង​សង្គ្រាម បន្ទាប់ពី​ការបាញ់​កាំភ្លើង​និង​គ្រាប់បែកបរមាណូ។

លោក Frank Slijper អ្នកដឹកនាំ​ការរាយការណ៍​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​បាន​ថ្លែងថា “​ហេតុអ្វី​ក៏​ក្រុមហ៊ុន​ដូចជា Microsoft និង Amazon មិន​ព្រម​បដិសេធថា​ពួកគេ​កំពុង​ផលិត​អាវុធ​ដ៏​ចម្រូងចម្រាស​ទាំងនេះ ដែល​អាច​សម្រេច​ថា​នឹង​សម្លាប់​មនុស្ស​ដោយ​គ្មាន​ការចូលរួម​ពី​មនុស្ស​ដោយផ្ទាល់​បែបនេះ​?”

ក្រុមហ៊ុន Google ដែល​កាលពី​ឆ្នាំមុន​បាន​បោះផ្សាយ​គោលការណ៍​ណែនាំ​សុំឱ្យ​មានការ​ជៀសវាង​ការប្រើ​បច្ចេកវិទ្យា AI សម្រាប់​ប្រើ​ក្នុង​ប្រព័ន្ធ​អាវុធ​នោះ ពេលនេះ​កំពុងស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៧​ដែល​ត្រូវបាន​រកឃើញថា​កំពុង​ចូលរួម​ក្នុងការ​អនុវត្ត​ដ៏​ល្អ​បំផុត​ក្នុងការ​វិភាគ​ដែល​លាតសន្ធឹង​លើ​ប្រទេស​ចំនួន​១២។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​California លោក Berkeley បាន​និយាយថា “ អាវុធ​ស្វ័យប្រវត្តិ​នឹង​ក្លាយជា​អាវុធ​ប្រល័យ​លោក​ដោយ​ចៀស​មិន​រួច ព្រោះ​ប្រសិនបើ​មនុស្ស​មិន​ស្ថិតនៅក្នុង​ការបញ្ជា​នៃ​ការសម្លាប់​ទេនោះ អ៊ីចឹង​មនុស្ស​តែ​ម្នាក់​ក៏​អាច​បញ្ចេញ​អាវុធ​១ លាន ឬ​១០០​លាន​អាវុធ​បាន​ទៅហើយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here