កីឡាការិនី Serena Williams និង​បងស្រី her sister Venus ពេល​លេង​វាយ​សី​នៅ New York

0
26

កីឡាការិនី Serena Williams បាន​តាំងចិត្ត​រួចរាល់​ក្នុងការ​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ការប្រកួត US Open ប៉ុន្តែ​ម្ចាស់​ជើងឯក Grand Slam និង​កីឡាការិនី​កំពូល​ដ៏ទៃទៀត ក៏បាន​កំណត់​គោលដៅ​ដូចគ្នា ក្នុងការ​ឈ្នះ​ជើងឯក​មួយ​នេះ។

កីឡាការិនី​អាមេរិក​វ​៧​យ​៣៧​ឆ្នាំ​ម្នាក់នេះ នឹង​ផ្តោត​សំខាន់​លើ​ចំណាប់អារម្មណ៍ ពេលដែល​ការប្រកួត Flushing Meadows ដែលមាន​រយៈពេល​២​សប្តាហ៍​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ ដោយ​ជុំ​ដំបូង​របស់​នាង នឹង​ប៉ះ​ជាមួយ កីឡាការិនី​រុស្ស៊ី Maria Sharapova។

កីឡាការិនី​លំដាប់ថ្នាក់​កំពូល Naomi Osaka សញ្ជាតិ​ជប៉ុន និង​ជា​កីឡាការិនី​ឡើង​ការពារ​ជើងឯក​ដែល​បាន​យកឈ្នះ​កីឡាការិនី Williams នៅ​វគ្គ​ផ្តាច់ព្រ័ត្រ US Open​កាលពី​ឆ្នាំមុន បាន​និយាយថា ជាការ​ពិតណាស់ថា នាង​នឹង​តាមដាន​ការប្រកួត​មួយ​នេះ ដោយ​យកចិត្តទុកដាក់​បំផុត​។ នាង​គិតថា អ្នក​រាល់គ្នា​នៅ​ទីក្រុង​ញូវយ៉ក នឹង​តាមដាន​វា​ដូច​នាង​ដែរ។

ខណៈនោះ​ដែរ កីឡាការិនី Williams នឹង​ប្រឹងប្រែង​ដណ្តើម​ជើងឯក Grand Slam​ជាប់​កំណត់ត្រា​លើក​ទី​២៤​របស់​នាង ដើម្បី​តាម​ស្មើ​កំណត់ត្រា​បង្កើតឡើង​ដោយ​កីឡាការិនី Margaret Court។

កីឡាការិនី Williams ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨​ពិភពលោក ដែល​នឹង​អាច​ប៉ះ​ជាមួយ​កីឡាការិនី​លេខ​២ Ashleigh Barty​មកពី​អូស្ត្រាលី និង​ជា​ជើងឯក French Open​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​នោះ មិន​ធ្លាប់​ដែល​ឈ្នះ​ជើងឯក Grand Slam​ម្តងណា​ឡើយ ចាប់តាំងពី​ឈ្នះ​ជើងឯក Australian Open ឆ្នាំ​២០១៧​មក ពេលដែល​នាង​មាន​ផ្ទៃពោះ ពោលគឺ​នាង​បាន​ចាញ់​កីឡាការិនី Osaka​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ US Open​កាលពី​ឆ្នាំមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here