រៀមច្បង ព្រាប សុវត្ថិ និង ឆន សុវណ្ណ​រាជ លេង​មួយ​ឈុត​នេះ​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ព្រឺ​សម្បុរ​គ្រប់គ្នា​

0
26

​ភ្នំពេញ ​៖​ រូបភាព​នេះ ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការគោរព​ស្រលាញ់គ្នា​ក្នុងនាម​រៀមច្បង​ និង​សិស្ស​ប្អូន​រួម​ទ្រនំ​ហង្ស​មាស​ជាមួយគ្នា ​គឺ​លោក ព្រាប សុវត្ថិ និង​ លោក ឆន សុ​វណ្ណា​រាជ ដែល​ស្ទុះ​ស្រ​វ៉ា​រ​ត់ទៅ​ឱបរឹត​គ្នា​ដោយ​មិន​ខ្វល់​ពី​ក្រសែភ្នែក​របស់​ទស្សនិកជន​រាប់ពាន់នាក់​ ដែល​កំពុង​អង្គុយ​នៅ​ពី​ខាងមុខ​នោះឡើយ​។​


​នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញថា ​ក្រោយ​ពេលដែល​តារា​ប្រុស​ទាំងពីរ​រូប​ គឺ​លោក ព្រាប សុវត្ថិ និង ឆន សុ​វណ្ណា​រាជ ឡើង​បកស្រាយ​ចម្រៀង​រួមគ្នា​យ៉ាង​ពីរោះ​តាមរយៈ​បទ ទឹកភ្នែក​ស្រក់​មិនមែន​គ្មាន​បញ្ហា ចប់​ហើយ​នោះ​គឺ​តារាចម្រៀង​ពី​រូបនេះ​មិន​ត្រឹមតែ​បញ្ចេញ​ស្នាមញញឹម​សើច​រុះ​រាយ​ដាក់គ្នា​នោះទេ​គឺ​ថែមទាំង​ដើរ​សំដៅទៅ​ឱក​រឹត​គ្នា​យ៉ាង​កក់ក្តៅ​ទៀតផង​។​

តាមរយៈ​សកម្មភាពរ​ប​ស់ លោក ព្រាប សុវត្ថិ និង ឆន សុ​វណ្ណា​រាជ បញ្ចេញ​ពី​កាយវិការ​ស្រលាញ់​គោរព​គ្នា​នាម​រាមច្បង​រួម​ទ្រនំ​នេះ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​ខ្លាំង ​និង​ថែមទាំង​លើក​សរសើរ​អ្នក​ទាំងពីរ​ដែល​ស្រលាញ់គ្នា​ខុសពី​តារា​ដទៃ​។ ​សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here