អតីត​ប្រពន្ធ​ថៅកែ​ផលិតកម្ម LD ឱបរឹត​តារា​សង្ហា អេ​ត​វីន ស្អិត​ដូច​ស្ករ​តាំង​ម៉ែ

0
29

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​មានការ​ទម្លាយ​រូបថត​ឱបរឹត​កៀកកើយ​គ្នា​យ៉ាង​ស្អិតល្មួត​រវាង​តារា​សម្តែង​ប្រុស​លោក អេ​ត​វីន ជាមួយនឹង​អតីត​ភរិយា​ថៅកែ​ផលិតកម្ម​LD​លោក លៀក លីដា គឺ​អ្នកនាង បញ្ច​ការ ជូន បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ខ្លាំង​ពី​សំណាក់​មហាជន​ដែល​សង្ស័យ​លើ​ចំណងស្នេហា​របស់​ពួកគេ​ទាំងពីរ។

រូបភាព​ស្និទ្ធស្នាល​ថត​កៀកកើយ​គ្នា​ប្រៀបដូចជា​គូស្នេហ៍​ថ្មីថ្មោង​របស់លោក អេ​ត​វីន និង អ្នកនាង បញ្ច​ការ ជូន ដែល​ត្រូវបាន​បែកធ្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ច្រើន​ពី​ទស្សនិកជន​នោះទេ​ ពោលគឺ​មាន​ប្រភព​ខ្លះ​បាន​និយាយថា ​អ្នក​ទាំងពីរ​បាន​បង្កើត​ភ្លើង​ស្នេហ៍​ជាមួយគ្នា​យូរ​ណាស់​មកហើយ​ ក្រោយ​ពេល​ដែល​អ្នកនាង បញ្ច​កាជូន ​បែក​គ្នា​ជាមួយ​លោក លៀក លីដា ដែល​ល្បី​​កក្រើក​រឿង​ស្នេហ៍​ជាមួយ សាឡា​ត់ ស្រឡាង។

ថ្វីត្បិតតែ​មានការ​សង្ស័យ​លើ​សម្ព័ន្ធភាព​ស្នេហា​របស់លោក​អេ​ត​វីន ជាមួយនឹង​អតីត​ភរិយា​ថៅកែ​ផលិតកម្ម​LD គឺ​អ្នកនាង បញ្ច​កា ជូន យ៉ាងណាក្តី ​រហូតមកទល់​ពេលនេះ​នៅ​មិនទាន់មាន​ការចេញមុខ​បកស្រាយ​ពី​សំណាក់​ភាគី​តួឯក​ទាំងសងខាង​នៅឡើយ​ទេ​ ខណៈ​មាន​ទស្សនិកជន​មួយចំនួន​រង់ចាំ​មើល​បន្ត​លើ​រឿងរ៉ាវ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here