ក្រសួង​ ចាត់​ទុក​មរណភាព​គរុ​សិស្ស គង់ និ​វ​ឌ្ឍ ជា​ការ​បាត់បង់​កុលបុត្រ​គំរូ​មួយ​រូប ​ដែល​ជា​អនាគត​មន្ត្រី​អប់រំ​

0
26

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​បានចេញ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ក្រោយពេល​ទទួលបាន​ដំណឹង​មរណភាព​របស់​លោក គង់ និ​វ​ឌ្ឍ ជា​គរុ​សិស្ស​រៀន​ឆ្នាំ​ទី​១ សាលា​គរុកោសល្យ និង​វិ ក្រឹត្យ​ការ​ខេត្តស្វាយរៀង​ កាលពី​យប់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​ល្អ​និង​គំរូ​មួយរូប​នៅក្នុង​សង្គម​ខ្មែរ​។​

ជនរងគ្រោះ​ឈ្មោះ គង់ និ​វ​ឌ្ឍ អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​ភរ ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក​ជា​គរុ​សិស្ស​ថ្នាក់​ទី​១២+២A1​ ឆ្នាំ​ទី​១​ជំនាន់​ទី​៣៧ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្ត​ស្វាយរៀង​បាន ដេកស្លាប់​នៅក្នុង​បន្ទប់​លើ​កុដិ​ព្រះសង្ឃ ក្នុង​វត្ត​ព្រៃ​ឆ្លា​ក់ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃទី​២១​ ខែសីហា ឆ្នាំ​២០១៩។​

លិខិត​នោះបាន​លើកឡើងថា ​គរុ​សិស្ស គង់ និ​វ​ឌ្ឍ បាន​ចូលរួម​បំពេញ​ភារកិច្ច​ជា​សមាជិក​ជំនួយការ​អប្បមាទ នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ​ស្វាយជ្រំ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ សម័យ​ប្រឡង​១៩ ខែសីហា​ឆ្នាំ​២០១៩ ហើយ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​ភាព​ជោគជ័យ ​នៃ​ការ​ប្រឡង​។​

មរណភាព​របស់ គរុ​សិស្ស គង់ និ​វឌ្ឍន៍ ជា​ការ​បាត់បង់​កុលបុត្រ​គំរូ​មួយ​រូប ដែល​ជា​អនាគត​មន្ត្រី​អប់រំ ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត ​និង​បញ្ញា​ប្រកបដោយ​ស្មារតី​វិជ្ជាជីវៈ​បម្រើ​ការងារ ក្នុង​បុព្វហេតុ​សង្គម​កម្ពុជា​ទាំងមូល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here