អ៊ី​វ៉ា រម្លឹក​ដល់​ការ​គ្រា​ប្រឡង​ ទឹកភ្នែក​ក៏​ហូរ​ស្រ​ក់ដោយ​មិនដឹង​ខ្លួន តែម្តង

0
27

ភ្នំពេញ​ ៖​ ថ្ងៃ​ប្រឡង​បាក់​ឌុប​មកដល់ ​ស្រាប់តែ​តារាចម្រៀង​ស្រី​តូច​ច្រឡឹង​កញ្ញា អ៊ី​វ៉ា បាន​បញ្ចេញ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ចំនួន​២​សន្លឹ​ក​ដោយ​លើកឡើងថា​ឲ្យ​តែ​ឃើញ​រូបភាព​បែបនេះ​នាង​តែងតែ​ស្រក់​ទឹកភ្នែក​មក​ដោយ​មិនដឹង​ខ្លួន​ព្រោះ​នឹក​ដល់​គ្រា​ដែល​អ្នក​ម្តាយ​ជាទី​ស្រលាញ់​នៅមាន​ជីវិត។

កញ្ញា អ៊ី​វ៉ា បាន​រៀបរាប់​ក្នុង​សារ​នោះ​ថា ​ឃើញ​រូបភាព​នេះ​ទឹកភ្នែក ស្រក់​ដោយ​មិនដឹង​ខ្លួន​ព្រោះ​នឹកឃើញ​ដល់​អតីតកាល​ពេលដែល​ខ្ញុំ​ប្រលង​គឺមាន​វត្តមាន​ម៉ែ​នៅ​ឈរ​ចាំ​កូន អើតមើល​កូន​តាម​របង សាលា​ទាំង​ក្ដីបារម្ភ និង​ស្នាមញញឹម​លើកទឹកចិត្ត​ដល់​កូន​អរគុណ ម៉ែ​។​ កូន​ស្រលាញ់​ម៉ែ​ទោះបី​ម៉ែ​លែងមាន​វត្តមាន​នៅលើ​លោក​នេះ ក៏​ក្ដី​ស្រលាញ់​មួយ​នេះ​គ្មាន​ថ្ងៃ​ប្រែប្រួល​ដែរ។

តាមរយៈ​សារ​រៀបរាប់​ភ្ជាប់​និង​សំណេរ​អួលដើមក​របស់​តារា​ស្រី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ស្ពឺ​កញ្ញា អ៊ី​វ៉ា ខាងលើ​នេះដែរ បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​បង្ហាញ​ការលើកទឹកចិត្ត​និង​សរសើរ​ចំពោះ​ទឹកចិត្ត​ដែល​រ​ម្លឹ​ក​ពី​គុណ​ដ៏​ខ្ពង់ខ្ពស់​របស់​អ្នក​ម្តាយ​ជាទី​ស្រលាញ់។

សូមជម្រាបថា ​គិត​មកទល់​ថ្ងៃ​នៃ​ការប្រឡង​បាក់​ឌុប​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​គឺមាន​ប្អូនៗ​ជា​បេក្ខជន​រាប់ម៉ឺន​នាក់​នៅ​ទូទាំង​ប្រ​ទេស​បានបង្ហាញ​វត្តមាន​ចូលរួម​ប្រឡង​និង​បញ្ចេញ​សមត្ថភាព​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បន្ទាប់ពី​ការប្រឡង​ចប់​។​ ទន្ទឹមពេល​ជាមួយគ្នានេះដែរ​គេ​ក៏​សង្កេតឃើញ​មហាជន​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​និង​លើកទឹកចិត្ត​ដល់​ពួកគេ​ដូចៗ​គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here