លៀង ចាន់​ឡា ថា ​ដោយសារ​ក្រ​ទើប​គេ​មើលងាយ ហើយ​ឈប់ ខ្វល់​ពី​សម្តី​មនុស្ស​វិកល​ចរិត​ដែរ

0
22

ភ្នំពេញ​ ៖​ អតីត​បេ​ក្ខ​នារី​កម្មវិធី X Factor Cambodia របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​កញ្ញា លៀង ចាន់​ឡាង បន្ទាប់ពី​រង​ការ រិះគន់​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​បុរស​ម្នាក់​នោះ​ពេលនេះ​បាន​បញ្ជាក់​ថា​ មកពី​ខ្លួន​ក្រ​ទើប​ត្រូវ​បាន​គេ​រិះគន់​មាក់ងាយ​តាម​អំពើ​​ចិត្ត​ដូច្នេះ។

បើ​តាម​ការ​រៀបរាប់រ​បស់​កញ្ញា លៀង ចាន់​ឡា បានលើកឡើង​ដូ ច្នេះ​ថា ​អញ្ចឹង​ហើយ​ព្រោះ​ខ្ញុំ​ជា​អ្នកក្រ​ទើប​ត្រូវ​គេ​មើលងាយ​មុខក្រោយ​អញ្ចឹង​ហើយ​ខ្ញុំ​មិនអាច​ផ្គាប់ចិត្ត​បងៗ​គ្រប់គ្នា​បានទេ​ពេលនេះ​ប្អូន​សុំ​ធ្វើ​មិន​ដឹង​មិនឮ​ល្អ​ជាង​ឮ​ព្រោះ​ខ្ញុំ​មិន​ឈឺ​នឹង​សម្តី​មនុស្ស​វិកល​ចរិត​ដូច​ពួក​នឹង​ទេ​ពួកវា​មើលងាយ​ខ្ញុំ​ក៏​មើលងាយ​ចុះ​ព្រោះ​ខ្ញុំ​វា​អាក្រក់ ខ្ញុំ​មិន​អាច​ហាម​ឃាត​មាត់​គេ​មិន​អោយ​និយាយ​អាក្រក់ ពី​ខ្ញុំ ទេ។

សូម​បញ្ជាក់​ថា ​ប្រតិកម្ម​របស់ ចាន់​ឡាង ខាង​លើ​នេះ ​បានធ្វើ​ឡើង ក្រោយពេល​មាន​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​មួយ​ឈ្មោះ Ith Ith ផ្ទុះ​សម្តី​រិះគន់ ថា ចាន់​ឡាង ពេល​បាន​ល្បី​ចាប់ផ្តើម​តម្កើង​ឮ​ខ្លាំង​ជាពិសេស​ថែម ទាំង​ប្រើ​សម្តី​មិន​សមរម្យ​ហាក់​មាន​ភាព​រើសអើង​ខ្លួន​ដែល​ខំ​គាំទ្រ​និង​ស្រលាញ់​ចូលចិត្ត​តាំងពី​មិនទាន់​ល្បី​ផង​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here