PERFORMANCE TRAINING

តារា​សម្តែង អ៊ឹង និមល បើករថយន្ត​បុក​ឡាន​ចត​ស្ងៀម ​និង​របង​ផ្ទះ​គេ​ទាំង​កណ្តាលអធ្រាត្រ​

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា អ៊ឹង និមល ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់លោក អ៊ឹង រដ្ឋា ហៅ​នាយ ទុយ បាន​បើក​រថយន្ត​មួយគ្រឿង​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AM-83 95​ទៅបុក​ជាមួយ​ឡាន​ចត​នៅ​ស្ងៀម ​និង​របង​ផ្ទះ​របស់​អ្នកជិតខាង​ស្ថិតនៅ​ម្តុំ​បូរី លឹម ឈាង​ហាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​អធ្រាត្រ​ថ្ងៃទី​២៧​ខែសីហា ឆ្នាំ​២០១៩។ យោងតាម​ម្ចាស់ Account Facebook​ឈ្មោះ Mey titthara បាន​រៀបរាប់​ឲ្យ​ដឹងថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២​កណ្តាល​អធ្រាត្រ​យប់មិញ​ស្រាប់តែ​ឮ​សំឡេង​លាន់​ប្រាវ​ដូច​រន្ទះ។ រថយន្ត​របស់​អ្នកជិតខាង​ជាប់​ផ្ទះ​ខ្ញុំ...

Lenovo ​ព្រមាន​ថា​ នឹង​ដំឡើងថ្លៃ​ផលិតផល បើ​ពន្ធ​របស់​អាមេរិក​នៅតែ​បន្ត​កើន​ឡើង

ក្រុមហ៊ុន Lenovo Group របស់​ចិន​ដែលជា​ទីផ្សារ​ផលិត​កុំព្យូទ័រ​ធំ​បំផុត​របស់​ពិភពលោក​បាន​ព្រមាន​ថា ខ្លួន​នឹង​ដំឡើងថ្លៃ​ផលិតផល​របស់ខ្លួន ប្រសិនបើ​ពន្ធ​របស់​អាមេរិក​នៅតែ​បន្ត​កើនឡើង ដែល​បណ្តាលឱ្យ​ភាគហ៊ុន​របស់ខ្លួន​ធ្លាក់ចុះ​ដល់​៦,៥% ក្នុង​រយៈពេល​២​ខែ​ដែល​ធ្លាក់​ខ្លាំង​បំផុត។ ការព្រមាន​របស់​ក្រុមហ៊ុន Lenovo នេះ​ធ្វើឡើង​ស្រប​ពេលដែល​ភាពមិនប្រាកដប្រជា​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចេះតែ​កើនឡើង ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង ចិន​ធ្វើឱ្យមាន​ភាពមន្ទិលសង្ស័យ​លើ​ទស្សនវិស័យ​នៃ​ការលក់​របស់ខ្លួន។ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​បាន​ថ្លែង​នៅ​សប្ដាហ៍​នេះ​ថា លោក​នឹង​ផ្អាក​ការដាក់​ពន្ធ​បន្ថែម​លើ​មុខទំនិញ​ដែល​ផលិត​នៅ​ចិន​រួមទាំង Tablet និង...

ទីបំផុត​បុរស​វ័យក្មេង​ល្បី​ថា​ជា​ប្តី​ក្រោយ​នាង ភី​ម ចេញមុខ​បកស្រាយ​ការពិត​ហើយ

ភ្នំពេញ​ ៖ ការ​ចេញមុខ​បញ្ជាក់​របស់​បុរស​វ័យ​ក្មេង​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ប្តី​ក្រោយ​របស់​នាង ភី​ម នេះ​គឺ​កើតឡើង​ភ្លាមៗ​ ខណៈ​មានការ​លើក​ឡើង​ថា​ ការសម្រេចចិត្ត​ទៅ​សាង​ផ្នួស​របស់​នាយ តាក់ស៊ី នោះ​គឺ​ព្រោះតែ​រឿង​ខូចចិត្ត​រឿង​នាង ភី​ម យកប្តី​ក្មេង​រូបនេះ​។ ​ប៉ុន្តែ​ការពិត​ត្រូវបាន​បញ្ជាក់ថា​ពុំមែន​នោះទេ។ សាមីខ្លួន​បាន​បញ្ជាក់​​​នៅលើ​Account Facebook​ខ្លួន​ដែរ​ថា​ រឿងនេះ​មិន​ពិត​ទេ ព្រោះ​ខ្ញុំ​ជា​ប្អូនជីដូនមួយ​គាត់​ទេ​បង តាក់ស៊ី ក៏​ដឹង​ដែរ​។​

នគរបាលថៃតាមមកវាយអ្នករបួសដល់ក្នុង​មន្ទីរពេទ្យមួយក្នុង​ខេត្ត​ ឈុនបុរុី​ ព្រោះតែ……(មានវីដេអូ)

នគរបាលថៃតាមមកវ៉ៃអ្នករបួសដល់ក្នុង​មន្ទីរពេទ្យមួយក្នុង​ខេត្ត​ ឈុន បុរុី​ តែម្តង។​ រឿងហេតុ​គឺ​បង្ករឡើងដោយជនល្មើសរូប​នេះ​បានជិះ​ម៉ូូតូ​មកដល់កន្លែង​ប៉ូលិស​ឆែកឆេរ​ដោយ​មិនព្រមឈប់​បែរជាបេីកគេចរត់​ទៅបុក​ប៉ូលិស​ម្នាក់​ទៀតឈរក្បែរនោះបាក់ជេីងហេីយខ្លួនឯងក៏រងរបួសសង្គ្រោះដឹកមក​មន្ទីរពេទ្យ​ផងដែរ។ ក្រោយមកស្រាប់តែ​គ្នីគ្នា​ប៉ូលិស​នោះ​មកតាម​ដល់មន្ទីរពេទ្យដើម្បីធ្វើការវាយតប់បញ្ចេញកំហឹង​តែម្តង​។​ បេីមេីលតាម​កាមេរ៉ា​សុវត្ថិភាព​ ហាក់បីដូចជាមានគ្រូពេទ្យ​ជួយបិទ​វាំងនន​ទុកឲ្យ​ប៉ូលិស​នោះវាយអ្នករបួសអញ្ចឹង។ ហើយបន្ទាប់មកវីដេអូឃ្លីប​មួយនេះ​ ក៏ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហើយ​ត្រូវ​មហាជនថៃជាច្រើន​រិះគន់​ជា​ពន់ពេក​។ ប្រភពវីដេអូ៖​ KhmerPlayer

សាក់​រូប​ខ្លា​របស់​ ខេមរៈ សិរីមន្ត ធ្វើ​ឲ្យ​ស្រីៗ​ឃើញ​ហើយ​ព្រឺព្រួច​ស្ទើរ​គ្រប់គ្នា

ភ្នំពេញ​ ៖​ តារាចម្រៀង​លំដាប់​កំពូល​របស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ថ្មីៗ​នេះ ​បាន​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​។ ​មិនតែប៉ុណ្ណោះ​រូបសាក់​លើ​ចង្កេះ​របស់លោក ខេមរៈ សិរីមន្ត ក៏បាន​ធ្វើ​ឲ្យ​នារីៗ​មួយចំនួន​ហាក់​ព្រឺ​សម្បុរ​ផងដែរ។ ការលេង​ស្ទីល​ថ្មី​ពី​សំណាក់​តារា​ប្រុស​លោក ខេមរៈ សិរីមន្ត ដោយ​ការពាក់​សក់វែង​និង​ដោះអាវ​បញ្ចេញ​រូបសាក់​ភ្ជាប់​ជាមួយ​សាច់ដុំ​ធំៗ​នេះ​ក្រៅពី​មានការ​ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ក៏មាន​នារីៗ​មួយចំនួន​កាន់តែ​ជ្រួលជ្រើម​ចង់​ឱបថើប​និង​នៅក្បែរ​លោក ខេមរៈ សិរីមន្ត ទៀតផង។ ប៉ុន្តែ​អាច​ខកចិត្ត​ ព្រោះ​តែ​តារា​រូបនេះ​គឺមាន​ប្រពន្ធ​-​កូន​៣​រួចទៅហើយ។

HOLIDAY RECIPES

បែក​ធ្លាយ​ហើយ! វណ្ណា ស័ក្តិ មាន​ប្រពន្ធ​១០​ឆ្នាំ​លាក់​ភ្នែក​មហាជន

ភ្នំពេញ​ ៖​ តារាចម្រៀង​មានឈ្មោះ​ល្បី​គួរសម​លោក វណ្ណា ស័ក្តិ ក្រោយពេល​ព្យាយាម​លាក់បាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​នោះ​ រឿងរ៉ាវ​មាន​ប្រពន្ធ​កូន​ពេលនេះ ​ក៏ត្រូវ​បាន​ប្រភព​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល ​និង​បង្ក​ការរិះគន់​មួយចំនួន​ផងដែរ។ ការ​បែក​ធ្លាយ​នេះ​ បាន​កើតឡើង​ស្របគ្នា​ ដែល​តារាចម្រៀង​កូនប្រុស​លោកយាយ ណ​យ សំណាង គឺ វណ្ណា ស័ក្តិ បាន​ដឹក​ដៃ​កូនស្រី​ឡើង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍ អាស៊ីអាគ្នេយ៍​ដែលមាន​អ្នកចូលរួម​ទស្សនា​រាប់​រាយ​ផងដែរ។

WRC RACING

HEALTH & FITNESS

BUSINESS